អាមេរិកបញ្ជាក់ពីផែនការបើកកិច្ចប្រជុំជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់ចិន
(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយមន្រ្តីចិននៅរដ្ឋ Alaska សហរដ្ឋអាមេរិកនៅសប្តាហ៍ខាងមុខ។
លោក Yang Jiechi (ខាងស្តាំ) និង លោក Antony Blinken ខណៈដែលលោកកំពុងកាន់តំណែងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី ៨ ខែតុលាឆ្នាំ ២០១៥ (រូបថត៖ AFP / VNA) |
នាថ្ងៃទី ១០ ខែមីនា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយមន្រ្តីចិននៅរដ្ឋ Alaska សហរដ្ឋអាមេរិកនៅសប្តាហ៍ខាងមុខ។
គេរំពឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងសមាជិកការិយាល័យនយោបាយ និងជាប្រធានខុទ្ទកា ល័យកណ្តាលនៃគណៈ កម្មាធិការកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិនលោក Yang Jiechi នៅទីក្រុងAnchorage នៃរដ្ឋ Alaska នៅថ្ងៃទី ១៨ ខែមីនាខាងមុខនេះ៕