អាមេរិកបញ្ជាក់វត្តមានយោធានៅអ៊ុយក្រែន
(VOVWORLD) - ឆ្លើយសំណួរទាក់ទងនឹងការបែកធ្លាយឯកសារសម្ងាត់របស់ក្រសួងការពារជាតិអាមេរិក ដែលក្នុងនោះបង្ហើបថាកងកម្លាំងពិសេសរបស់អាមេរិកកំពុងប្រតិបត្តិការ នៅ អ៊ុយក្រែន លោក John Kirby បានឲ្យដឹងថា កងកម្លាំងយោធាសហរដ្ឋអាមេរិកនៅក្នុង ស្ថានទូត និងការិយាល័យអនុព័ន្ធការពារជាតិប្រចាំនៅអ៊ុយក្រែន មានភារកិច្ចនាំឯក សារចូល និងចេញពីអ៊ុយក្រែន។
ស្ថានទូតអាមេរិកនៅទីក្រុងគៀវ។ (រូបថត៖ govexec.com) |
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby កាលពីថ្ងៃទី ១២ ខែមេសា បានបង្ហើបជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News ថា មាន "វត្តមានតូច មួយរបស់កងទ័ពអាមេរិក" នៅស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន។
ឆ្លើយសំណួរទាក់ទងនឹងការបែកធ្លាយឯកសារសម្ងាត់របស់ក្រសួងការពារជាតិអាមេរិក ដែលក្នុងនោះបង្ហើបថាកងកម្លាំងពិសេសរបស់អាមេរិកកំពុងប្រតិបត្តិការ នៅអ៊ុយក្រែន លោក John Kirby បានឲ្យដឹងថា កងកម្លាំងយោធាសហរដ្ឋអាមេរិកនៅក្នុង ស្ថានទូត និងការិយាល័យអនុព័ន្ធការពារជាតិប្រចាំនៅអ៊ុយក្រែន មានភារកិច្ចនាំឯក សារចូល និងចេញពីអ៊ុយក្រែន។ កងកម្លាំងនេះមិនប្រយុទ្ធនៅសមរភូមិទេ។ លោក John Kirby បានសង្កត់ធ្ងន់ថា៖ គ្មានការផ្លាស់ប្តូរចំពោះការសន្យារបស់លោកប្រធានា ធិបតី Biden ក្នុងការមិនដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធក្នុងជម្លោះនៅអ៊ុយក្រែន នោះទេ។ មុននោះ កាសែត The Guardian បានឲ្យដឹងថា គេបានមើលឯកសារសម្ងាត់ ចំនួនពីរដែលបានអាមេរិកព្រាងក្នុងចន្លោះពីចុងខែកុម្ភៈ ដល់ដើមខែមីនា។ ឯកសារទាំងនេះបាននិយាយថា គិតត្រឹមថ្ងៃទី ១ ខែមីនា ទាហានកងកម្លាំងពិសេសជិត ១០០ នាក់នៃប្លុកយោធាអាត្លង់ទិកខាងជើង (ណាតូ) មានវត្តមាននៅអ៊ុយក្រែន រួមមានកង កម្លាំងពិសេសអង់គ្លេស ៥០នាក់ ទាហានអាមេរិក ១៤ នាក់ និងទាហានបារាំង ១៥ នាក់។ មន្ទីរបញ្ចកោណ និងក្រសួងយុត្តិធម៌អាមេរិកបានបើកការស៊ើបអង្កេតលើបុគ្គល ដែលពាក់ព័ន្ធដល់ការបែកធ្លាយនេះ៕