អាមេរិកបញ្ជូល ស.ប.ប.ក. ទៅក្នុងបញ្ជីឈ្មោះប្រទេសគាំពារភេរវកម្ម
(VOVWORLD) - នាថ្ងៃទី ២០ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ ស.ប.ប.ក. គឺជាប្រទេសគាំពារលទ្ធិភេរវកម្ម។
អាមេរិកបញ្ជូល ស.ប.ប.ក. ទៅក្នុងបញ្ជីឈ្មោះប្រទេសគាំពារភេរវកម្ម |
(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ ស.ប.ប.ក. គឺជាប្រទេសគាំពារលទ្ធិភេរវកម្ម។ នេះជាកាយវិការថ្មី បំផុតសំដៅឯកតោថែមទៀតប្រទេសអាស៊ីបូព៌ារនេះ ហើយនឹងអនុញ្ញាតឲ្យអាមេរិក អនុវត្តបទដាក់ទណ្ឌកម្មប្រឆាំងប្រទេសកូរ៉េខាងជើងខ្លាំងថែមទៀតដោយសារការ ប្រដេញតាមកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។ ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅ សេតវិមាន ប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា៖ ការដាក់ប្រទេសកូរ៉េខាងជើងចូល ក្នុងបញ្ជីរាយនាមប្រទេសគាំពារភេរវកម្មគប្បីត្រូវបានអនុវត្តពីយូរមកហើយ។ ក្រសួង ហិរញ្ញវត្ថុអាមេរិកនឹងប្រកាសបទដាក់ទណ្ឌកម្មរឹងមាំចំពោះកូរ៉េខាងជើងនាថ្ងៃទី ២១ វិច្ឆិាកា។ មជ្ឈដ្ឋានអ្នកវិភាគបញ្ជាក់ថា៖ វិធានការនេះមានចរិតលក្ខណៈនិមិត្តរូបតែ ប៉ុណ្ណោះ៕