អាមេរិកបដិសេធកិច្ចប្រជុំជាបន្ទាន់អំពីការឃ្លាំមើលបទឈប់បាញ់នៅស៊ីរី

អាមេរិកបដិសេធកិច្ចប្រជុំជាបន្ទាន់អំពីការឃ្លាំមើលបទឈប់បាញ់នៅស៊ីរី - ảnh 1
ប្រជាជនស៊ីរីវិលត្រឡប់ធ្វើសកម្មភាពប្រចាំថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៦ (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២១ មិនា អាមេរិកបានបដិសេធសំណើររបស់រុស្ស៊ីស្ដីអំពីការ
រៀបចំកិច្ចប្រជុំជាបន្ទាន់សំដៅពិភាគ្សាអំពីករណីរំលោភបទឈប់បាញ់នៅស៊ីរី ព្រម
ទាំងចាត់ទុកថា ការព្រួយបារម្ភរបស់ម៉ូស្គូកំពុងត្រូវបានដោះស្រាយដោយឈរលើ
ស្មារតីស្ថាបនា។មន្រ្តីអាមេរិកមួយរូបនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសបានឲ្យដឹង
ថា វាស៊ីនតោនតាមរយៈមធ្យោបាយសារព័ត៌មានបានដឹងអំពីការព្រួយបារម្ភរបស់
រស្ស៊ីអំពីការរំលោភបទឈប់បាញ់នៅស៊ីរីក្នុងរយៈពេល៣សប្ដាហ៍ កន្លងទៅ។ប៉ុន្តែ
 មន្រ្តីរូបនេះចាត់ទុកថា ទីភ្នាក់ងារសារព័ត៌មានណាផ្សាយព័ត៌មាន ដូច្នេះគឺច្រឡំ
ហើយ ដោយសារបញ្ហានេះត្រូវបានយកមកពិភាគ្សាយ៉ាងហ្មត់ចត់ និងបន្តត្រូវ
បានពិភាគ្សាដោយឈរលើស្មារតីស្ថាបនា។
មុននោះ ម៉ូស្គូបានប្រកាសថា នឹងប្រើប្រាស់អំពើហឹង្សាដោយឯកតោភាគីចំពោះ
 ក្រុមប្រដាប់អាវុធដែលបានរំលោភបទឈប់បាញ់នៅស៊ីរីចាប់ពីថ្ងៃទី២២ មិនា
ប្រសិនបើមិនទទួលបានចម្លើយរបស់វាស៊ីនតោនទាក់ទិនដល់សំណើរអំពីកិច្ច
ប្រជុំជាបន្ទាន់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ