អាមេរិកបដិសេធការផ្តល់ជំនួយអាវុធសំរាប់អ៊ុយក្រែន

អាមេរិកបដិសេធការផ្តល់ជំនួយអាវុធសំរាប់អ៊ុយក្រែន - ảnh 1
អាមេរិកបដិសេធការផ្តល់ជំនួយអាវុធសំរាប់អ៊ុយក្រែន(TTXVN)

(VOV)_នាថ្ងៃទី១៨ កញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅ​អាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានមានជំនួប​សន្ទនាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Barack  Obama នៅ​សេត
វិមាន។​ តាមសេចក្ដីជូនដំណឹងរបស់សេតវិមាន បន្ទាប់ពីជំនួបសន្ទនា​នេះ​ថា៖​ អាមេរិកនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៥៣លានដុល្លារអាមេរិក​ ប៉ុន្តែ​លោក
 Barack  Obama មិនយល់ព្រមចំពោះសំណូមពរផ្តល់ជំនួយអាវុធ​របស់អ៊ុយ
ក្រែន។

          ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៍មានបន្ទាប់ពីជំនួបសន្ទនានេះ ប្រ
ធានាធិបតី​ Barack  Obama បានអះអាងជាថ្មីម្តងទៀតអំពីការសន្យាជួយ​ឧបត្ថម្ភអ៊ុយក្រែនអំពីសេដ្ឋកិច្ច និងសន្តិសុខ ក៏ដូចជាគាំទ្រប្រទេសនេះក្នុង
បណ្ដាការចរចារជាមួយរុស្ស៊ី។ លោក Barack  Obama បានសម្ដែងជំនឿជឿ
ជាក់ថា៖​ អ៊ុយ​ក្រែនមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសជិតខាង ទាំងខាង
កើត ​និង​ខាង​លិច ដែលក្នុងនោះមានរុស្ស៊ី។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយ
ក្រែន លោក ​Petro Poroshenko បានប្រកាសថា៖ អាទិភាពចំបងនាបច្ចុប្បន្ន
 នោះគឺ​សន្តិភាព និងកិច្ចសន្យា និងសន្យាថា៖ក្នុងតួនាទីជាប្រធានាធិបតី  លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិនាបច្ចុ
ប្បន្ន នៅអ៊ុយក្រែន។ ប្រធានាធិបតី​ Petro Poroshenko ជឿជាក់ថា៖ កិច្ចព្រម
ព្រៀងឈប់បាញ់ដែល​បាន​អូសបន្លាយក្នុងរយៈបេល១២ថ្ងៃកន្លងទៅ នឹង
បន្តបានគោរព និង​នាំមកនូវសន្តិភាពជាក់ស្ដែងសំរាប់តំបន់ភាគខាងកើត
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ