|
អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Anatoly Antonov ថ្លែងមតិនៅសន្និសីទ Shangri La នៅសឹង្ហបុរី (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៥ មិថុនា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Anatoly Antonov
បានឲ្យដឹងថា អាមេរិកបានបដិសេធសំណើររបស់រុស្ស៊ីក្នុងការជួបពិភាគ្សាអំពីកម្មវិធី
ការពារកាំជ្រួចរបស់វ៉ាស៊ីនតោន។លោក Anatoly Antonov បានឲ្យដឹងថា ប្រព័ន្ធការ
ពារកាំជ្រួចរបស់អាមេរិកកំពុងធ្វើឲ្យរុស្ស៊ីនិងចិនព្រួយ បារម្ភ។ទីភ្នាក់ងារសារព័ត៌មាន
Interfax បានដកស្រង់សម្ដីរបស់លោក Antonov ចាត់ទុកថា វាជាគ្រោះថ្នាក់ណាស់
នៅពេលប្រទេសមួយការពារសន្តិសុខរបស់ខ្លួនដោយ តំលៃនៃសន្តិសុខរបស់
ប្រទេសផ្សេងៗ។នាខែមុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមាន
រូម៉ានីនិងប៉ូឡួញថា ម៉ូស្គូនឹងតបតវិញនឹងបម្រែបម្រួលដំណើរ ការកាំជ្រួចរបស់
អាមេរិកនៅប្រទេសជិតខាងមួយចំនួនរបស់រុស្ស៊ីដូចជារូម៉ានី ជាប្រទេសដែល
ម៉ូស្គូចាត់ទុកជាការគំរាមកំហែងទៅលើសន្តិសុខរបស់រុស្ស៊ី៕