អាមេរិកបណ្តេញមន្ត្រីការទូតរុស្ស៊ី២នាក់
(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ ខែតុលា បានប្រកាសបណ្តេញមន្ត្រីស្ថានទូតរុស្ស៊ីចំនួនពីរនាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ីដែលបានបណ្តេញអ្នកការទូតអាមេរិកពីរនាក់ចេញពីស្ថានទូតរបស់ប្រទេសនេះប្រចាំនៅទីក្រុងម៉ូស្គូ។
ទង់ជាតិរុស្ស៊ីនៅខាងក្រៅស្ថានអគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីនៅទីក្រុង Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ រ៉យទ័រ |
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការបណ្តេញមន្ត្រីការទូតចំនួនពីររូបនៅស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូរបស់រុស្ស៊ី ក្រសួងនេះបានធ្វើការឆ្លើយតបដោយប្រកាសថា មន្ត្រីស្ថានទូតរស្ស៊ីចំនួនពីរនាក់ប្រចាំនៅអាមេរិក គឺជាបុគ្គលដែលមិនត្រូវបានមិនស្វាគមន៍។
ទីភ្នាក់ងារសារព័ត៌មាន RIA (រុស្ស៊ី) បានបញ្ជាក់ពីការបណ្តេញមន្ត្រីការទូតពីររូបនេះ ដោយហៅថាជាសកម្មភាពគ្មានមូលដ្ឋាន ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនបានយកការដែលទីក្រុងម៉ូស្គូបណ្តេញអ្នកការទូតអាមេរិកពីរនាក់ដែលត្រូបាន "ចាប់ដោយមានភស្តុតាងជ្បាស់លាស់ថា ចូលរួមសកម្មភាពចារកម្ម" កាលពីថ្ងៃទី ១៤ ខែកញ្ញា ដើម្បីធ្វើលេស។ ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីបានធ្លាក់ចុះដល់ចំណុចអាក្រក់បំផុតក្នុងរយៈពេលជាង ៦០ឆ្នាំ ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន។ អាមេរិកកំពុងផ្គត់ផ្គង់សព្វាវុធទំនើបដល់ក្រុងគៀវ និងដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕