អាមេរិកបានចេញផ្សាយបទព្រមានធ្វើដំណើរទៅមកលើសកលលោក


អាមេរិកបានចេញផ្សាយបទព្រមានធ្វើដំណើរទៅមកលើសកលលោក - ảnh 1
អាមេរិកបានចេញផ្សាយបទព្រមានធ្វើដំណើរទៅមកលើសកលលោក (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ មករា អាមេរិកបានចេញផ្សាយបទព្រមានស្តីអំពីការធ្វើ​ដំណើរទៅមកលើសកលលោក បន្ទាប់ពី រាល់ការវាយប្រហារភេវរកម្មបានកើតមាន ឡើងជាបន្តបន្ទាប់នៅបារាំង អ៊ូស្រ្តាលីនិងកាណាដា។ តាមការព្រមានរបស់ក្រសួង ការបរទេសអាមេរិកថា៖ បណ្ដាការវាយប្រហារតម្រង់ទៅលើប្រជាពលរដ្ឋអាមេរិកកាន់​តែកើនឡើងពីមួយទៅមួយថ្ងៃ។ ស្ថាប័ននេះក៏បាននាំចេញរាល់គ្រោះអាសន្នស្តីអំពី ការឆ្លើយតបតវិញតម្រង់ទៅលើមូលដ្ឋានរបស់អាមេរិកនិងលោកខាងលិច ដោយសារ អាមេរិកដឹកនាំការប្រយុទ្ធប្រឆាំងនឹងកំលាំង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរីនិង
អ៊ីរ៉ាក់។ ការព្រមានពោលខាងលើត្រូវបាននាំចេញក្រោយរយៈពេល ៣ ម៉ោង ដែល កំលាំងប៉ូលីស្តបារាំងបានកំទិចជនដៃដល់ចំនួន ៣ នាក់ក្នុងបណ្ដាការចាប់ចំណាប់ខ្មាំង
នៅរដ្ឋធានីប៉ារីស។ ក្រសួងការបរទេសអាមេរិក៏បានអំពានាវឲ្យប្រជាពលរដ្ឋនៃ
ប្រទេសនេះនៅឯបរទេសត្រូវប្រុងប្រយ័ត្ននិងបង្កើនការយល់ដឹងខាងសន្តិសុខ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ