អាមេរិកបានជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) /  
|
អាមេរិកបានជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន (Reuters) |
Vovworld-លោកស្រី Zahava Gal-On ព្រឹទ្ធសមាជិការជាន់ខ្ពស់របស់អ៊ីស្រាអែល ព្រមទាំងជាប្រធានគណបក្សឆ្វេងនិយម Meretz បានឲ្យដឹងថា រដ្ឋអំណាចរបស់
ប្រធានាធិបតីអាមេរិក Barack Obama បានគ្រោងនឹងនាំចេញផែនការដោយឡែក
មួយទាក់ទិនដល់ពង្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបញ្ជាក់តួនាទីយូរអង្វែង
រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ តាមនោះនឹងទទួលបានការលោតផ្លោះការទូត
ថ្មីនាខែមករាឆ្នាំ២០១៤ នឹងរួមមានបញ្ហាស្នូលទាំងអស់ដែលផ្អែកទៅលើខ្សែ
ព្រំដែនឆ្នាំ១៩៦៧។ ផែនការនេះក៏នឹងដាក់ចេញកាលកំណត់ជាក់ស្ដែងដើម្បី
អនុវត្តជាបណ្ដើរៗនិងប្រមូលផ្ដុំទៅក្នុងការផ្ដើមគំនិតសន្តិភាពអារ៉ាប់។ ក្រៅពីនោះ
អាមេរិកក៏នឹងលើកឡើងផែនការមួយវិនិយោគចំនួនប្រាក់រាប់ពាន់លានដុល្លារ
អាមេរិកទៅក្នុងខឿនសេដ្ឋកិច្ចប៉ាឡេស្ទីន។ ក្នុងពេលនោះ ទីប្រឹក្សាសន្តិសុខជាតិ
របស់អ៊ីស្រាអែលលោក Ya’akov Amidror នាថ្ងៃទី៤វិច្ឆិកាបានចាត់ទុកថា ការចាប់
ផ្ដើមការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញដើរតួនាទីសំខាន់ទៅក្នុង
តួនាទីរបស់អ៊ីស្រាអែលលើឆាកអន្តរជាតិ៕
-VOVWORLD