អាមេរិកបានដាស់តឿនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឲ្យរក្សា បទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានដាស់តឿនប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិឲ្យរក្សាបទដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងចំពោះ ស.ប.ប.ក ហើយបន្តដាក់សម្ពាធដោយចាប់បង្ខំឲ្យលោក Kim Jong-un ត្រូវបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ ព្យុងយ៉ាង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
នាថ្ងៃទី ២០ កក្កដា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកសម័យប្រជុំជាលើកដំបូងស្ដីពីស្ថានភាពនៃ ស.ប.ប.ក ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Mike Pompeo តាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un មានជំនួបកំពូលនៅប្រទេសសិង្ហបុរីនាខែ មិថុនាឆ្នាំ 2018 កន្លងទៅ។ កិច្ចប្រជុំនេះក៏មានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha ផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានដាស់តឿនប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិឲ្យរក្សាបទដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងចំពោះ ស.ប.ប.ក ហើយបន្តដាក់សម្ពាធដោយចាប់បង្ខំឲ្យលោក Kim Jong-un ត្រូវបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ ព្យុងយ៉ាង។
ក្នុងពេលនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្តី Kang Kyung-wha បានអំពាវនាវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យត្រៀមខ្លួនជាស្រេច
ក្នុងការផ្អាកអនុវត្តន៍បទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក ដើម្បីលើកទឹកចិត្តដល់ ស.ប.ប.ក អនុវត្តន៍ការបោះបង់ចោលនុយក្លេអ៊ែរផងដែរ៕