អាមេរិកបន្តការវាយប្រហារតាមជើងអាកាសទៅលើពួកឧទ្ទាមអ៊ីស្លាមនៅអ៊ីរ៉ាក់

 អាមេរិកបន្តការវាយប្រហារតាមជើងអាកាសទៅលើពួកឧទ្ទាមអ៊ីស្លាមនៅអ៊ីរ៉ាក់ - ảnh 1
យន្តហោះរបស់អាមេរិកត្រឡប់វិញបន្ទាប់
ពីការវាយប្រហារ (រូបថតៈ antd.vn)
(VOVworld)- នាថ្ងៃទី៦កញ្ញា កងទ័ព
អាមេរិកបានប្រើប្រាស់យន្តហោះ
ចម្បាំង យន្តហោះវាយប្រហារ និងយន្ត
ហោះ គ្មានមនុស្សបើកគ្រប់ប្រភេទ ដើម្បី អនុវត្តន៍ការវាយប្រហារតាមជើងអាកាស
នៅជិតទីក្រុង Irbil ជាតំបន់ស្វ័យត​របស់
ជន Kurd នៅភាគខាងជើងប្រទេស អ៊ីរ៉ាក់។ រាល់ការវាយប្រហារតាមជើង
អាកាសនេះរបស់អាមេរិកសំដៅ ការពារភ្នាក់ងារ និងមូលដ្ឋានការទូត មួយចំនួន
របស់អាមេរិកប្រចាំនៅអ៊ីរ៉ាក់ ក៏ដូចជាជួយឧបត្ថម្ភរាល់សកម្មភាព មនុស្សធម៌ ព្រម
ទាំងគាំទ្រកម្លាំងសន្តិសុខនៅអ៊ីរ៉ាក់ជម្រុញយុទ្ធនាការ បំផ្លាញ់ពួកឧទ្ទាមផងដែរ៕

      

ប្រតិកម្មទៅវិញ

ផ្សេងៗ