អាមេរិកបន្តខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា
Pham Huan /VOV អាមេរិក -  
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ២៩ មេសា បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយប្រធានាធិប តីអេហ្ស៊ីប Abdel Fattah el-Sisi និងព្រះមហាក្សក្រកាតា Sheikh Tamim bin Hamad al-Thani ដើម្បីពិភាក្សាលើការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ស្ត្រីប៉ាឡេស្ទីនម្នាក់ធ្វើម្ហូបនៅមុខអគារដែលទ្រុឌទ្រោមក្នុងតំបន់ Gaza Strip (រូបថត៖ AP) |
លោកប្រធានាធិបតី Biden បានរួមជាមួយប្រធានាធិបតីអេហ្ស៊ីប និងព្រះមហាក្សត្រនៃប្រទេសកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងនិងបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ ប្រធានាធិបតី Biden បានបញ្ជាក់ថា អាមេរិកនឹងសម្របសម្រួលជាមួយអេហ្ស៊ីប និងកាតា ដើម្បីធានាបានថារាល់បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្ត។ លោកប្រធានាធិបតី Biden ក៏បានអំពាវនាវដល់ប្រធានាធិបតីអេហ្ស៊ីប និងព្រះមហាក្សត្រកាតា ឱ្យខិតខំប្រឹងប្រែងដើម្បីបានដោះលេងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ ហើយចាត់ទុកថានេះជាឧបសគ្គតែមួយគត់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមៗនៅហ្គាហ្សា។ ភាគីនានាក៏បានពិភាក្សាអំពីគ្រោះថ្នាក់នៃការកើនឡើងយោធានៅ Rafah សម្រាប់វិបត្តិមនុស្សធម៌នៅហ្គាហ្សា ក៏ដូចជាស្ថិរភាព និងសន្តិសុខក្នុងតំបន់ផងដែរ៕
Pham Huan /VOV អាមេរិក