អាមេរិកបន្តជាទីផ្សារនាំចេញដ៏សំខាន់របស់វៀតណាម

(VOVWORLD) -ដោយមានតម្លៃពាណិជ្ជកម្មនៃការនាំចេញសម្រេចបាន ២១,៦ពាន់ លានដុលារអាមេរិកស្រូបបាន១៩%នៃតម្លៃនាំចេញសរុបទូទាំងប្រទេសវៀតណាម ដែល គិតដល់ពាក់កណ្ដាលខែកក្កដាឆ្នាំ២០១៨ អាមេរិកបន្តរក្សាទីតាំងជួរមុខក្នុង ក្រុមទីផ្សានាំចេញដ៏ធំបំផុតនៅវៀតណាម។

វៀតណាមភាគច្រើននាំចេញទៅកាន់ទីផ្សារអាមេរិកលើវិស័យជលផល កាត់ដេរ ស្បែកជើង ឈើ ម៉ាស៊ីនកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ ជាដើម។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា ការផ្លាស់ប្តូរក្នុងគោលនយោបាយពាណិជ្ជកម្មថ្មីរបស់ អាមេរិក នឹងជះឥទ្ធិពលមិនតិចតូចដល់ការនាំចេញមុខទំនិញដ៏សំខាន់របស់វៀត ណាម។ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលើកទឹកចិត្តនិងត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភសហគ្រាសវៀតណាមរួមសហការជាមួយគ្នាក្នុងការ កសាងខ្សែ សង្វាក់ផ្គត់ផ្គង់ផលិតកម្មទំនិញនាំចេញទៅទីផ្សារអាមេរិក។ រីឯខ្លួនវិញ អនុប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មអាមេរិកទទួលបន្ទុកតំបន់ អាស៊ី លោក James W. Fatheree បានឲ្យដឹងថាអាមេរិកយកចិត្តទុកដាក់យ៉ាង ខ្លាំងដល់ ទីផ្សារ វៀតណាមនិងវាយតម្លៃខ្ពស់ចំពោះការកែលម្អបរិយាកាស វិនិយោគ ពាណិជ្ជកម្មនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ