អាមេរិកបន្តជាទីផ្សារនាំចូលជលផលធំបំផុតរបស់វៀតណាម
(VOVWORLD) - យោងតាមសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ទីផ្សារជលផលកំពុងមានសញ្ញាវិជ្ជមានជាបណ្តើរៗនៅពេលដែលក្នុងខែឧសភាបានទទួលតម្លៃប្រាក់នាំចេញជលផលខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំមក។
ការកែច្នៃបង្គាសម្រាប់នាំចេញ។ រូបថត៖ TTXVN |
ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ អាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន កូរ៉េខាងត្បូង សុទ្ធតែទទួលបានតម្លៃខ្ពស់បំផុតចាប់ពីដើមឆ្នាំមក។ ក្នុងនោះ អាមេរិកបន្តជាទីផ្សារនាំចូលជលផលធំបំផុតរបស់វៀតណាម។
ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ការនាំចេញជលផលក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះបានធ្លាក់ចុះ។ ជាក់ស្តែង ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ការនាំចេញជលផលរបស់វៀតណាមទទួលបានត្រឹមតែ ៣,៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២៧,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែតម្រូវការនាំចូលនៅតាមទីផ្សារធំៗបានថយចុះ ដោយរងផលប៉ះពាល់នៃអតិផរណានិងអត្រាការប្រាក់ខ្ពស់។
ក្នុងពាក់កណ្តាលទី ១ នៃខែមិថុនា ការនាំចេញជលផលសម្រេចបាន ៣៤៤ លានដុល្លារអាមេរិក ដែលនាំតម្លៃប្រាក់នាំចេញមុខទំនិញនេះ គិតត្រឹមពាក់កណ្តាលខែមិថុនាឡើងដល់ ៣,៧២ ពាន់លានដុល្លារអាមេរិក៕