អាមេរិកបន្តដាក់សម្ពាធលើប្រទេសទួរគីអំពីបញ្ហាទិញ មីស៊ីលប្រភេទ S-400

(VOVWORLD) - នាថ្ងៃទី ៣ ខែឧសភា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan បានព្រមានថា មន្ទីរបញ្ចកោណនឹងបញ្ឈប់ការគាំទ្រផលិតយន្តហោះចម្បាំងប្រភេទ F-35 នៅប្រទេសទួរគី បើសិនជាទីក្រុង Ankara ទិញប្រព័ន្ធការពារមីស៊ីលប្រភេទ S-400 របស់រុស្ស៊ី។
អាមេរិកបន្តដាក់សម្ពាធលើប្រទេសទួរគីអំពីបញ្ហាទិញ មីស៊ីលប្រភេទ S-400 - ảnh 1 មីស៊ីលប្រភេទ S-400

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Shanahan បានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោននៅតែប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលទីក្រុង Ankara ទិញបច្ចេកវិទ្យាការពារដែនអាកាស S-400 របស់រុស្ស៊ី។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើប្រទេសទួរគីសម្រេចចិត្តទិញមីស៊ីលប្រភេទ S-400 នោះ      អាមេរិកនឹងផ្លាស់ប្តូរដំណើរការផលិតយន្តហោះប្រភេទ F-35 ចេញពីប្រទេសទួរគីផងដែរ។ ទន្ទឹមនឹងនេះលោក Patrick Shanahan  ក៏បានក្រើនរំលឹកថា លោកបានជួបជាមួយតំណាងក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក ក្នុងនោះមាន ក្រុមហ៊ុន Lockheed Martin និង United Technologies ដើម្បីពិភាក្សាអំពីវិធានការនានាប្រសិនបើប្រទេសទួរគីមិនព្រមបោះបង់ចោលប្រព័ន្ធមីស៊ីលប្រភេទ S-400 នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ