អាមេរិកបន្តតម្លើងពន្ធ២០០ពាន់លានដុល្លាអាមេរិកបន្ថែមលើទំនិញនាំចូលពីចិន
(VOVWORLD) - យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិកប្រកាសនាព្រឹកថ្ងៃទី១១កក្កដាតាមម៉ោងរដ្ឋធានីហាណូយដោយបញ្ជាក់ថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមប្រកាសពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិនដែលមានទំហំទឹកប្រាក់ជាង២០០ពាន់លានដុល្លារអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ ABC News) |
សេចក្តីសម្រេចនេះត្រូវបាននាំចេញ បន្ទាប់ពីការដែលភាគីទាំងពីរមិនស្រុះចិត្តគំនិតលើដំណោះស្រាយមួយសម្រាប់ជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន។ តំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer បានឲ្យដឹងថា អាមេរិកនឹងដាក់ពន្ធ ១០% ចំពោះចំនួនមុខទំនិញនាំចូលបំពេញបន្ថែមរបស់ចិនមានតន្លៃ២០០ពាន់លានដុល្លារអាមេរិក។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងមានពិធីដោះសារមួយចំពោះមុខទំនិញត្រូវការតម្លើងពន្ធនេះ។ មន្ត្រីអាមេរិកមួយរូបបានអះអាងថាត្រូវចំណាយរយៈពេលពីរខែទៀត ដើម្បីសម្រេចបានបញ្ជីឈ្មោះថ្មី។ បន្ទាប់មក ប្រធានាធិបតី លោក Donald Trump ទើបដាក់ចេញសេចក្តីសម្រេចចុងក្រោយស្តីពីការតម្លើងពន្ធលើមុខទំនិញពោលខាងលើរបស់ចិន៕