អាមេរិកបន្តបង្កើនបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ១៥ មិនា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា៖ ប្រទេសនេះបានអនុវត្តបទដាក់ទណ្ឌកម្មចំពោះមុគ្គលចំនួន ១៩ នាក់និងអង្គការ ចំនួន ៥ របស់រុស្ស៊ី ក្នុងនោះមានទីភ្នាក់ងារចារកម្មរបស់ម៉ូស្គូ ដោយសារ របស់ដែលហៅថា «ការធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនាឆ្នាំ ២០១៦ និងការវាយប្រហារទៅលើបណ្តាញអ៊ីនធឺណែត»។
អាមេរិកបន្តបង្កើនបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (VNA) |
(VOVworld) – នាថ្ងៃទី ១៥ មិនា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា៖ ប្រទេសនេះបានអនុវត្តបទដាក់ទណ្ឌកម្មចំពោះមុគ្គលចំនួន ១៩ នាក់និងអង្គការ ចំនួន ៥ របស់រុស្ស៊ី ក្នុងនោះមានទីភ្នាក់ងារចារកម្មរបស់ម៉ូស្គូ ដោយសារ របស់ដែលហៅថា «ការធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ និងការវាយប្រហារទៅលើបណ្តាញអ៊ីនធឺណែត»។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin បានឲ្យដឹងថា៖ ប្រទេសនេះនឹងបង្កើនបន្ថែមបទដាក់ទណ្ឌកម្មតម្រង់ទៅលើមន្ត្រីរដ្ឋាភិបាលរុស្ស៊ីនិងមុខសញ្ញាសំខាន់ៗមួយចំនួនទៀតដោយ «ទង្វើបណ្តាលឲ្យអស្ថិរភាពរបស់ពួកគេ»។ លោក Mnuchin មិននាំចេញក្របខ័ណ្ឌពេលវេលាសំរាប់បទដាក់ទណ្ឌកម្មពោលខាងលើទេតែលោកចាត់ទុកថានឹងកាត់ផ្តាច់ការទាក់ទងជាមួយប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកពីបណ្ដាមុខសញ្ញាទាំងនេះ។ ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់ពាក្យសំដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា៖ រុស្ស៊ីបានត្រៀមរៀបចំបទដាក់ទណ្ឌកម្មតបតវិញ ៕