|
ប្រធានាធិបតីអាមេរិកលោក Barack Obama ជួបសន្ទនាជាមួយប្រធានគុយបាលោក Raul Castro នៅទីស្នាក់ការអ.ស.បកាលពីខែកញ្ញាឆ្នាំ២០១៥ (រូបថត៖AFP) |
(VOVworld) - សំដៅជំរុញខ្លាំងដំណើរការកែលំអរទំនាក់ទំនងជាមួយគុយបា នាថ្ងៃ
ទី១៥ មិនា រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack Obama បានបន្តបន្ធូរ
ស្រាលបទដាក់ទ័ណ្ឌកម្មមួយចំនួនតម្រង់ទៅលើគុយបា។បម្រែបម្រួលពោលខាង
លើប្រព្រឹត្តទៅមួយសប្ដាហ៍មុននឹងដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់លោក
Obama នៅគុយបា។សេចក្ដីសំរេចពោលខាងលើនឹងលុបចោលកំហិតមួយចំនួន
អំពីការធ្វើដំណើររបស់ប្រជាពលរដ្ឋគុយបា ហើយអនុញ្ញាតឲ្យ La Habana ទាក់ទង
យ៉ាងងាយស្រួលជាងជាមួយអង្គការហិរញ្ញវត្ថុអាមេរិក ព្រមទាំង លុបចោលកំហិត
ចំពោះការប្រើប្រាស់ប្រាក់ដុល្លាក្នុងការជួញដូរពាណិជ្ជកម្មនៅ គុយបាផងដែរ។
វិធានការបន្ធូរស្រាលអំពីពាណិជ្ជកម្មនិងការធ្វើដំណើរទាំងនេះ ក៏បានអនុញ្ញាតឲ្យ
ប្រជាពលរដ្ឋគុយបាបើកគណនីធនាគារនៅអាមេរិក ហើយជន គុយបាដែលកំពុង
រស់នៅអាមេរិកមានសិទ្ធិទទួលបានប្រាក់ខែក៏ដូចជាប្រាក់ សំណងផងដែរ៕