អាមេរិកបន្តផ្តល់ជំនួយយោធាចំនួន ៤០០ លានដុល្លារដល់អ៊ុយក្រែន
(VOVWORLD) - នៅថ្ងៃទី ៣ ខែមីនា សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៤០០លានដុល្លារដល់អ៊ុយក្រែន។
អគារដែលរងការបំផ្លិចបំផ្លាញក្នុងជម្លោះ ក្នុងតំបន់ Kharkiv ថ្ងៃទី២០ ខែកុម្ភៈ។ (រូបថត៖ AFP/TTXVN) |
នេះគឺជាកញ្ចប់ជំនួយទី ៣៣ ដែលមានទឹកប្រាក់សរុបរហូតដល់ ៣២ពាន់លានដុល្លារ ដែលអាមេរិកបានសន្យាចំពោះអ៊ុយក្រែន ចាប់តាំងពីជម្លោះយោធាក្នុងប្រទេសនេះបានផ្ទុះឡើងកាលពីជាងមួយឆ្នាំមុន។ កញ្ចប់ជំនួយនេះ រួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារមីស៊ីល HIMAR និងប្រព័ន្ធកាំភ្លើងធំផ្សេងទៀត ក៏ដូចជាស្ពានបណ្តោះអាសន្ន និងឧបករណ៍សម្រាប់ការថែទាំ និងជួសជុលយានយន្តយោធា។
សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏បានប្រកាសកញ្ចប់ជំនួយមានតម្លៃ២ ពាន់លានដុល្លារ ក្រោមគំនិតផ្តួចផ្តើមជួយឧបត្ថម្ភផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន។ អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឱ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំបណ្តាប្រទេសលោកខាងលិចមិនបានគាំទ្រសំណើរនេះទេ៕