អាមេរិកបន្តរក្សាវត្តមានយោធានៅស៊ីរី

(VOVWORLD) -គោលដៅរបស់អាមេរិកក្នុងការបន្តរក្សាកងទ័ពនៅស៊ីរី គឺដើម្បីកំទេចចោលទាំងឬសគល់ក្រុមជ្រុលនិយម ក៏ដូជារួមចំណែក្នុងការធានាស្ថិរភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ។
អាមេរិកបន្តរក្សាវត្តមានយោធានៅស៊ីរី - ảnh 1អាមេរិកបន្តរក្សាវត្តមានយោធានៅស៊ីរី 

គោលដៅរបស់អាមេរិកក្នុងការបន្តរក្សាកងទ័ពនៅស៊ីរី គឺដើម្បីកំទេចចោលទាំងឬសគល់ក្រុមជ្រុលនិយម ក៏ដូជារួមចំណែក្នុងការធានាស្ថិរភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ។

នេះគឺជា ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillersonនៅក្នុងបទសុន្ទរកថានៅសាកលវិទ្យាល័យ Stanford របស់អាមេរិក ស្ដីពីយុទ្ធសាស្ត្ររបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដែលបានអូសបន្លាយរយៈពេល ៧ ឆ្នាំ របស់ស៊ីរី នាថ្ងៃទី ១៧ មករា។

លោក Tillerson បានអអះអាងថា អាមេរិកមិនអាចត្រឡប់មកវិញនូវកំហុសរបស់ខ្លួន នៅអ៊ីរ៉ាក់នាឆ្នាំ ២០១១ ឡើយ ខណៈពេលដែលការដកកងទ័ពឆាប់ពេក បានបង្កលក្ខណៈងាយស្រួលសម្រាប់អាល់កៃដានៅអ៊ីរ៉ាក់ប្រមូលផ្តុំកម្លាំងឡើងវិញ ហើយ វិវឌ្ឍន៍ទៅជា IS។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកច្បាស់អំពីគោលដៅរបស់វ៉ាស៊ីនតោនគឺមិនប្រើប្រាស់កម្លាំងអាវុធដើម្បីផ្លាស់ប្ដូររបៀបរបបនៅស៊ីរី ឬធ្វើ អន្តរាគមន៍រយៈពេលវែងទៅក្នុងប្រទេសនេះទេ។ទោះបីជាយ៉ាងណាក៏ដោយលោកបានអះអាងនូវគោលជំហររបស់វ៉ាស៊ីនតោនថា "ស៊ីរីមួយឯករាជ្យ ឯកភាព និងមានស្ថិរភាព គឺត្រូវការចាកចេញរបស់រដ្ឋអំណាចប្រធានាធិបតី Bashar al-Assadនិងសម្ព័ន្ធមិត្តអ៊ីរ៉ង់" ។

ប្រតិកម្មទៅវិញ

ផ្សេងៗ