អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ
|
អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ (Reuters) |
Vovworld-អាមេរិកមានផែនការបន្តរៀបចំការធ្វើសមយុទ្ធប្រចាំឆ្នាំមានឈ្មោះ
ពស់វែកមាស នៅថៃនាឆ្នាំ២០១៦ដោយមិនអើពើរការព្រួយបារម្ភថារដ្ឋអំណាចថ្មី
របស់បាងកក់កំពុងស្វែងរកវិធានការផ្អាក់ដំណើរការស្ដារប្រជាធិបតេយ្យនៅ
ប្រទេសនេះ។ ថ្លែងមតិនៅសម័យដោះសារនៃរដ្ឋសភាអាមេរិកនាថ្ងៃទី១១មិថុនា
លោក Scott Marciel មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់
ទៅលើតួនាទីសំខាន់នៃការសមយុទ្ធពោលខាងលើចំពោះអាមេរិកនិងដំបន់។ ប៉ុន្តែ
ទ្រង់ទ្រាយការសមយុទ្ធឆ្នាំខាងមុខនឹងអាចតូចជាងដោយសារស្ថានភាព
នយោបាយនៅថៃ។ ការសមយុទ្ធពោលខាងលើជាការហ្វឹកហាត់យោធាពហុភាគី
ធំបំផុតរបស់អាមេរិកនៅដំបន់អាស៊ី-អាគ្នេយ៍ដែលបានរៀបចំជាលើកដំបូងនាឆ្នាំ
១៩៨២៕