អាមេរិកបន្តសកម្មភាពយោធារួមជាមួយអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី១៦ ខែមករា កាសែត New York Times បានផ្សាយថាអាមេរិកបានចាប់ផ្តើមបន្តសកម្មភាពយោធារួមជាមួយអ៊ីរ៉ាក់ ដែលធ្លាប់ត្រូវបានផ្អាកបន្ទាប់ពីករណីទីក្រុងវ៉ាស៊ីនតោនវាយប្រហារតាមជើងអាកាសទៅលើអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ 
អាមេរិកបន្តសកម្មភាពយោធារួមជាមួយអ៊ីរ៉ាក់ - ảnh 1 ទាហានអាមេរិកនៅជិតមូលដ្ឋានកងទ័ពជើងអាកាស Ain al-Asad ក្នុងខេត្ត Anbar ប្រទេសអ៊ីរ៉ាក់ (រូបថត៖AP)

នាថ្ងៃទី១៦ ខែមករា កាសែត New York Times បានផ្សាយថាអាមេរិកបានចាប់ផ្តើមបន្តសកម្មភាពយោធារួមជាមួយអ៊ីរ៉ាក់ ដែលធ្លាប់ត្រូវបានផ្អាកបន្ទាប់ពីករណីទីក្រុងវ៉ាស៊ីនតោនវាយប្រហារតាមជើងអាកាសទៅលើអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ ដែលបណ្តាលឲ្យលោកឧត្តមសេនីយ៍ត្រី  Qassem Soleimani មេបញ្ជាការនៃអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានស្លាប់ផងដែរ។

វិមានបញ្ចកោណមានគោលបំណងចង់បន្តសកម្មភាពយោធាទាំងនេះដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នាបច្ចុប្បន្ននេះ មិនទាន់ដឹងច្បាស់ថាតើមន្ត្រីមានសមត្ថកិច្ចណាមមួយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ផ្តល់សច្ចាប័នលើការបន្តសកម្មភាពយោធារួមដែលពោលខាងលើនេះដែរឬអត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ