អាមេរិកបន្ធូរស្រាលបទហ៊ុំព័ទ្ធពាណិជ្ជកម្មនិងការធ្វើដំណើរជាមួយគុយបា
|
ប្រជាពលរដ្ឋនៅទីក្រុង Havana របស់គុយបា (រូបថត៖Reuters) |
(VOVworld) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew បានឲ្យដឹងថា
ប្រទេសនេះនឹងបន្ធូរស្រាលបទហ៊ុំព័ទ្ធអំពីការធ្វើដំណើរនិងពាណិជ្ជកម្មជាមួយ
គុយបា ចាប់ពីថ្ងៃទី១៦ មករា។តាមនោះអនុវត្តកិច្ចព្រមព្រៀងដែលទទួលបាន
នាខែមុនអំពីការចាប់ផ្ដើមប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំង២។លោក Lew
បានប្រកាសថា សេចក្ដីសំរេចចិត្តនេះនឹងនាំប្រទេសអាមេរិកបោះជំហានជិតដល់
ការផ្លាស់ប្ដូរគោលនយោបាយហួសសម័យ ដែលមិននាំមកនូវប្រសិទ្ធភាព និង
អនុវត្តគោលនយោបាយដែលជួយជំរុញសេរីភាពខាងសេដ្ឋកិច្ចសំរាប់ប្រជាជន
គុយបា។សេចក្ដីសំរេចចិត្តពោលខាងលើនឹងជួយគុយបាទាក់ទងជាមួយសេវា
កម្មទូរគមនាគមន៍ សំណង់និងហិរញ្ញវត្ថុរបស់អាមេរិក ព្រមទាំងអនុញ្ញតិឲ្យ
ពលរដ្ឋអាមេរិកទៅកាន់គុយបាដោយមិនត្រូវការសមុំអនុញ្ញត្តិប្រសិននោះដោយ
មូលហេតុអប់រំ សាសនាឫមូលហេតុផ្សេងៗ ដែលត្រូវបានយល់ព្រម៕