អាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅស៊ីរី និងអ៊ីរ៉ាក់
(VOVWORLD) - នៅថ្ងៃទី ២៧ មិថុនា អាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងកងជីវពលចំនួនពីរ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី និងអ៊ីរ៉ាក់។
មន្ទីរបញ្ចកោនបានឲ្យដឹងថា ឃ្លាំងផ្ទុកអាវុធនិងឧបករណ៍នៅទីតាំងចំនួន ៣ នៅជិតព្រំដែនរវាងស៊ីរី និងអ៊ីរ៉ាក់ គឺជាគោលដៅនៃការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។ មូលដ្ឋានទាំងនេះ ត្រូវបានប្រើប្រាស់ដោយកងជីវពលពីរ គឺKataib Hezbollah និង Kata'ib Sayyid al-Shuhada។
អ្នកនាំពាក្សមន្ទីរបញ្ចកោនលោក John Kirby បានឲ្យដឹងថា អាមេរិកបានធ្វើសកម្មភាពក្នុងលក្ខណៈចាំបាច់ សមស្រប និងមានការពិចារណា កាត់បន្ថយហានិភ័យកើនឡើង ទន្ទឹមនឹងនេះក៏បាននាំចេញសារគំរាមកំហែងយ៉ាងច្បាស់។ យោងតាមលោក Kirby ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Biden គឺមានគោលបំណងធ្វើការគំរាមកំហែង ចំពោះការវាយប្រហារ របស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់ សំដៅទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។
បច្ចុប្បន្ននេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ដោយការវាយប្រហារនេះនៅឡើយទេ ហើយប្រធានាធិបតីលោក Joe Biden មិនទាន់បានធ្វើអត្ថាធិប្បាយលើសកម្មភាពនេះដែរ៕