អាមេរិកបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើមីយ៉ាន់ម៉ា


អាមេរិកបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើមីយ៉ាន់ម៉ា - ảnh 1
អាមេរិកបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើមីយ៉ាន់ម៉ា (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ ធ្នូ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានប្រកាសថា៖
 វ៉ាស៊ីនតោន បន្ធូស្រាលជាបណ្តោះអាសន្នបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម
ចំពោះមីយ៉ាន់ម៉ា តាម នោះ អនុញត្តិឲ្យទំនិញទាំងអស់ឆ្លងកាត់កំពង់
ផែរសមុទ្រនិងព្រលានយន្តហោះ នៃប្រទេសនេះក្នុងរយៈពេល ៦ ខែ
រួមមានកំពង់ផែរសមុទ្រនិងព្រលានយន្តហោះ ស្ថិតក្រោមការត្រួត
ពិនិត្យរបស់ប្រទេសនានាដែលកំពុងស្ថិតក្នុងបញ្ជីឈ្មោះរងការដាក់
ទណ្ឌកម្មរបស់អាមេរិកផងដែរ។ វ៉ាស៊ីនតោនបានសម្រេចកែប្រែគោល
នយោបាយពោលខាងលើបន្ទាប់ពីគណៈបក្សសម្ព័ន្ធភាពជាតិដើម្បី
ប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi ដណ្តើម
បានជ័យជំនះក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ានាខែវិច្ឆិកាកន្លង
ទៅ។ ដើម្បីលើកទឹកចិត្តដំណើរការផ្ទេប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា
អាមេរិកបានចាប់ផ្តើមលុបចោលបទដាក់ទណ្ឌកម្មជាជំហានៗចំពោះ
Nay Pyi Taw ក្រោយពីរដ្ឋាភិបាលស៊ីវិល មួយត្រូវបានបង្កើតនាឆ្នាំ
 ២០១១ មក។ បណ្ដាមន្ត្រីអាមេរិកបានរំលើកថា៖ ធនាគារនានានៅ
តែត្រូវបានហាមឃាត់សកម្មភាពដោយផ្ទាល់ជាមួយក្រុមហ៊ុនដែល
ត្រូវបានហាមឃាត់។ ការបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម
ទៅលើមីយ៉ាន់ម៉ារបស់សេតវិមាននឹងទទួលរងការដាក់សំពាធពី
រដ្ឋសភាដែលទាមទាឲ្យប្រុងប្រយ័ត្នរហូតដល់ពេលណារដ្ឋាភិបាល
ថ្មីត្រូវបានបង្កើតឡើងនៅប្រទេសអាស៊ីអាគ្នេយ៍នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ