អាមេរិកបានបើកការវាយប្រហារថ្មីប្រឆាំងនឹងក្រុម Houthi
(VOVWORLD) - អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃទី ១៨ ខែមករា បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការវាយប្រហារថ្មីមួយប្រឆាំងនឹងកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន ដោយសំដៅលើមីស៊ីលប្រឆាំងនាវា ដែលសេតវិមានជឿជាក់ថា កងកម្លាំងនេះគ្រោងនឹងប្រើប្រាស់ដើម្បីវាយប្រហារនាវាដឹកទំនិញនៅសមុទ្រក្រហម។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អាមេរិក និងអង់គ្លេស សំដៅលើស្ថានីយរ៉ាដា Houthi ក្បែរទីក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ រូបថត៖ IRNA/TTXVN |
នៅព្រឹកថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា ការវាយប្រហារដោយកងទ័ពអាមេរិកនិងអង់គ្លេស ប្រឆាំងនឹងកងកម្លាំង Houthi នៅប្រទេសយេម៉ែន នឹងបន្តអូសបន្លាយ។
នេះគឺជាការវាយប្រហារថ្មីបំផុតរបស់កងកម្លាំងអង់គ្លេសនិងអាមេរិកសំដៅទៅលើមូលដ្ឋានយោធា Houthi ក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់កងកម្លាំងនេះ លើនាវាពាណិជ្ជកម្មលើសមុទ្រក្រហម ដែលប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនលើខ្សែផ្លូវសមុទ្រដ៏សំខាន់នេះ៕