អាមេរិកបានប្រកាសកញ្ចប់ជំនួយបន្ថែមចំនួន ៣០០ លានដុល្លារសម្រាប់អ៊ុយក្រែន
(VOVWORLD) - រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី ១២ ខែមីនា បានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៣០០ លានដុល្លារ អាមេរិក រួមទាំងកាំភ្លើងធំ មីស៊ីលប្រឆាំងយន្តហោះ ប្រព័ន្ធប្រឆាំងរថពាសដែក និងសព្វាវុធជាច្រើនប្រភេទផ្សេងៗទៀត។
កាយវិការនេះ បាននាំចេញក្រោយរយៈពេលជាច្រើនខែដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានព្រមានថា ប្រភពមូលនិធិជំនួយបានអស់រលីងហើយអាជ្ញាធរអាមេរិកបានឲ្យដឹងថា មូលនិធិថ្មីនេះបានមកពីការសន្សំពីកិច្ចសន្យាអាវុធ។ មន្ទីរបញ្ចកោណមានសិទ្ធិដកដើមទុនប្រហែល ៤ ពាន់លានដុល្លារដើម្បីបញ្ជូនទៅកាន់អ៊ុយក្រែន រួមទាំងអាវុធនិងឧបករណ៍ពីឃ្លាំងសព្វាវុធរបស់ក្រសួងការពារជាតិអាមេរិក។
មីស៊ីល Javelins របស់អាមេរិកត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែននៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២២ ។ រូបថត៖ AFP/TTXVN |
ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណត្រូវបង្ខំចិត្ត ដើម្បី ប្រើប្រាស់មូលនិធិនោះ ដោយសារតែមិនមានប្រាក់បន្ថែមទៀតទេ ដើម្បីបំពេញឃ្លាំងស្តុកសព្វាវុធរបស់សហរដ្ឋអាមេរិក។ យោងតាមមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក នេះមិនមែនជាដំណោះស្រាយយូរអង្វែងប្រកបដោយនិរន្តរភាពក្នុងការផ្តល់អាវុធចាំបាច់ដល់អ៊ុយក្រែនក្នុងបរិបទដែលមេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តបន្តបដិសេធមិនដាក់ចេញសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយយោធាបន្ថែម ដែលមានតម្លៃជាង ៦០ ពាន់លាន USD ដោយហេតុផលថា សហរដ្ឋអាមេរិកត្រូវផ្តល់អាទិភាពក្នុងការដោះស្រាយគោលនយោបាយផ្ទៃក្នុង។
កញ្ចប់ជំនួយថ្មីបំផុតសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ២៥០ លានដុល្លារត្រូវបានប្រកាសដោយសហរដ្ឋអាមេរិកកាលពីចុងខែធ្នូឆ្នាំមុន៕