អាមេរិកបានពន្យាពេលបទហ៊ុំព័ទ្ធជាមួយប្រទេសគុយបា
(VOVWORLD) - យោងតាមសារព័ត៌មាន Sputni នៃប្រទេសរុស្ស៊ី នាថ្ងៃទី១០ខែកញ្ញា នៅក្នុងអនុស្សរណៈយោគយល់គ្នាដោយសេតវិមានប្រកាសចេញ ប្រធានាធិបតី អាមេរិកលោក Donald Trump បានសម្រេច ពន្យាយរយៈពេល១ឆ្នាំថែមទៀត ចំពោះបទហ៊ុំព័ទ្ធទៅលើប្រទេសគុយបា។ លោក Donald Trump បានអះអាងថាទង្វើរនេះពិតជាសមស្របនឹងឧត្តមប្រយោជន៍ជាតិ។
អាមេរិកបានពន្យាពេលបទហ៊ុំព័ទ្ធជាមួយប្រទេសគុយបា |
មុននោះ នៅឆ្នាំ២០១៥ រដ្ឋអំណាចនៃអតីតប្រធានាធិបតីអាមេរិក លោក Barack Obama សម្រេចស្តារឡើងវិញនូវការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេស គុយបា។ ប៉ុន្តែនៅឆ្នាំ ២០១៧ លោកប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរ គោលនយោបាយដែលទាក់ទិននឹងប្រទេសគុយបា ហើយបានសម្រេចចិត្តរក្សា បទហ៊ុំព័ទ្ធទៅលើប្រទេសនេះ។នាបច្ចុប្បន្នមិនទាន់ឃើញប្រតិកម្មណាមួយ ពីរដ្ឋាភិបាលគុយបានៅឡើយទេ៕