អាមេរិកបានពន្យារពេលការអនុវត្តន៍បទបញ្ជាហាមហាមប្រាមលក់ផលិតផលឲ្យសម្ព័ន្ធក្រុមហ៊ុន Huawei

(VOVWORLD) - នាថ្ងៃទី២០ ខែឧសភា រដ្ឋាភិបាលសហរដ្ឋអាមេរិក  បានផ្អាកការអនុវត្ត បទបញ្ជាហាមប្រាមការនាំចេញបច្ចេកវិទ្យារបស់អាមេរិកទៅកាន់សម្ព័ន្ធក្រុមហ៊ុន     បច្ចេកវិទ្យារបស់ចិន Huawei រហូតដល់ពាក់កណ្តាលខែសីហាខាងមុខ។
អាមេរិកបានពន្យារពេលការអនុវត្តន៍បទបញ្ជាហាមហាមប្រាមលក់ផលិតផលឲ្យសម្ព័ន្ធក្រុមហ៊ុន Huawei - ảnh 1 អាមេរិកបានពន្យារពេលការអនុវត្តន៍បទបញ្ជាហាមហាមឃាត់លក់ផលិតផលឲ្យសម្ព័ន្ធក្រុមហ៊ុន Huawei

ទង្វើរនេះត្រូវបានសំដៅលើការកាត់បន្ថយភាពចម្រូងចម្រាសដែលបានកើតមានឡើងសំរាប់អតិថិជននៃក្រុមហ៊ុនបច្ចេកវិទ្យានេះនៅលើពិភពលោក។ ក្នុងរយៈពេល ៩០ ថ្ងៃដូចពោលខាងលើនេះ ក្រសួងពាណិជ្ជកម្មអាមេរិកអនុញ្ញាតឱ្យសម្ព័ន្ធក្រុមហ៊ុន Huawei បន្តការទិញទំនិញពីអាមេរិក ដើម្បីរក្សាបណ្តាញរបស់ខ្លួននាបច្ចុប្បន្ន ព្រមទាំងផ្តល់ជូននូវកំណែផ្នែកទន់ថ្មីៗសម្រាប់ផលិតផលទូរស័ព្ទចល័តរបស់ Huawei ផងដែរ។ ក៏ប៉ុន្តែ Huawei នៅតែត្រូវបានហាមឃាត់មិនឱ្យទិញផលិតផល និងគ្រឿងបន្លាស់របស់អាមេរិក ដើម្បីផលិតឡើងនូវផលិតផលថ្មីបើសិនជាគ្មានការផ្តល់អាជ្ញាប័ណ្ណពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ យោងតាម រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អាមេរិក លោក Wilbur Ross បានឱ្យដឹងថា ការបន្ធូរបន្ថយបទបញ្ជាហាមឃាត់ដូចពោលខាងលើនេះនឹងបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដែលធ្លាប់ពឹងផ្អែកលើឧបករណ៍របស់ Huawei ដើម្បីមានពេលវេលាកែសម្រួលសំរាប់ខ្លួនឯងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ