អាមេរិកបានពន្យារពេលសំរាប់ផែនការដំឡើងពន្ធនាំចូលរថយន្ត

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានសំរេចចិត្តពន្យារពេល   សំរាប់ផែនការដំឡើងពន្ធលើរថយន្តនិងគ្រឿងបន្លាស់រថយន្តនាំចូលក្នុងរយៈពេល ១៨០ ថ្ងៃ ព្រមទាំងបញ្ជាណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចអាមេរិកបន្តចរចាជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បី« ដោះស្រាយការគំរាមកំហែងដល់សន្តិសុខជាតិ"ផងដែរ។
អាមេរិកបានពន្យារពេលសំរាប់ផែនការដំឡើងពន្ធនាំចូលរថយន្ត - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសេតវិមានកាលពីថ្ងៃទី១៧ ខែឧសភាបានឱ្យដឹងថា ក្នុងរយៈពេល ១៨០ ថ្ងៃ ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលនៃការចរចារហើយរាយការណ៍ជូនប្រធានាធិបតីអាមេរិក លោក Trump ។ សេចក្តីជូនដំណឹងត្រូវបានប្រកាសក្នុងរយៈពេលមួយថ្ងៃមុនថ្ងៃផុតកំណត់ (ថ្ងៃទី ១៨ ខែឧសភា) នៅពេលដែលលោក Trump បានសម្រេចចិត្តជាផ្លូវការថាតើត្រូវដំឡើងពន្ធរថយន្តនិងគ្រឿងបន្លាស់រថយន្តនាំចូលដែរឬទេ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ជូនរបាយការណ៍ស៊ើបអង្កេតស្តីអំពីការកំណត់គំរាមកំហែងនៃសកម្មភាពនាំចូលរថយន្តនិងគ្រឿងបន្លាស់រថយន្តចំពោះសន្តិសុខអាមេរិក។ ថ្នាក់ដឹកនាំអាមេរិករូបនេះធ្លាប់បានគំរាមដំឡើងពន្ធលើការនាំចូលទាំងនេះឡើងកំរិត ២៥% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ