អាមេរិកបានលើកឡើងពីលក្ខខណ្ឌសម្រាប់តភ្ជាប់ការចរចាជាមួយរុស្ស៊ី ស្តីពីសន្ធិសញ្ញាដើម្បីជំនួស New START
(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា លុះត្រាតែការត្រួតពិនិត្យទីតាំងផ្ទុកទុកអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរត្រូវបានចាប់ផ្តើមឡើងវិញ ទើបទីក្រុងវ៉ាស៊ីនតោនអាចធ្វើការចរចាជាមួយទីក្រុងម៉ូស្គូ លើសន្ធិសញ្ញាដើម្បីជំនួសសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START ឬ START 3) រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។
កាំជ្រួចមីស៊ីលបាលីស្ទិកអន្តរទ្វីប Yars RS-24 របស់រុស្ស៊ី ចូលរួមក្បួនព្យុហយាត្រាយោធានៅទីលានក្រហម។ (រូបថត៖ AFP/TTXVN) |
កាលពីខែមីនា ឆ្នាំ ២០២០ អាមេរិក និងរុស្ស៊ីបានឯកភាព ផ្អាកការត្រួតពិនិត្យទីតាំងផ្ទុកទុកអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ការចរចាកាលពីឆ្នាំមុន ស្តីពីការតភ្ជាប់សកម្មភាពត្រួតពិនិត្យឡើងវិញ មិនសម្រេចបានលទ្ធផលណាមួយឡើយ។
រុស្ស៊ី និងអាមេរិកបានចុះហត្ថលេខាលើ New START កាលពីឆ្នាំ ២០១០។ នៅខែកុម្ភៈ ឆ្នាំ ២០២១ ភាគីទាំងពីរបានពន្យារពេលសន្ធិសញ្ញានេះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ពោលគឺអូសបន្លាយរយៈពេល ៥ ឆ្នាំទៀត។
កាលពីដើមខែសីហានេះ វិមានក្រឹមឡាំង បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ពេលវេលាសម្រាប់ចរចាលើសន្ធិសញ្ញាថ្មីដើម្បីជំនួស New START កំពុងអស់ហើយ ខណៈដែលប្រសិនបើសន្ធិសញ្ញានេះផុតកំណត់នៅឆ្នាំ ២០២៦ ដោយគ្មានការជំនួសនោះទេ សន្តិសុខពិភពលោកនឹងត្រូវចុះខ្សោយ៕