អាមេរិកបានសន្យាចរចារលើកិច្ចព្រមព្រៀងថ្មីនិងទូលំទូលាយជាមួយអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ក្រសួងការបរទេសអាមេរិក បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់រាល់សកម្មភាពចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ ហើយក៏បានសន្យាចរចាលើកិច្ចព្រមព្រៀងថ្មីនិងទូលំទូលាយជាមួយអ៊ីរ៉ង់ ដើម្បីដោះស្រាយការគំរាមកំហែងពីប្រទេសនេះចំពោះសន្តិសុខនិងសន្តិភាពពិភពលោកផងដែរ។
អាមេរិកបានសន្យាចរចារលើកិច្ចព្រមព្រៀងថ្មីនិងទូលំទូលាយជាមួយអ៊ីរ៉ង់ - ảnh 1 អាមេរិកបានសន្យាចរចារលើកិច្ចព្រមព្រៀងថ្មីនិងទូលំទូលាយជាមួយអ៊ីរ៉ង់

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋអំណាចអ៊ីរ៉ង់បានចាត់វិធានការថ្មីៗ ដើម្បីបង្កើនមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។ ក្រសួងការបរទេសអាមេរិកក៏បានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់នៅតែបដិសេធធ្វើកិច្ចសន្ទាតាមផ្លូវការទូត ក៏ដូចជាពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នោះអាមេរិកនឹងបន្តបង្កើនសម្ពាធលើសេដ្ឋកិច្ចនិងហ៊ុំព័ទ្ធការទូតជាមួយប្រទេសនេះផងដែរ។ទន្ទឹមនឹងនេះ អគ្គលេខាធិការ អ.ស. ប លោក Antonio Guterres បានសម្តែងនូវការព្រួយបារម្ភថា អ៊ីរ៉ង់បានរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយចំណែករបស់ប្រទេសនេះ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ ជាមួយក្រុម P៥ + ១ ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់បន្តអនុវត្តរាល់កិច្ចសន្យាស្តីពីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ