អាមេរិកបានអំពាវនាវក្រិកនិង EU ព្រមព្រៀង
|
អាមេរិកបានអំពាវនាវក្រិកនិង EU ព្រមព្រៀង |
Vovworld-សេតវិមាននាថ្ងៃទី៦កក្កដាបានអំពាវនាវ Athens និងសហភាពអឺរ៉ុប
ព្រមព្រៀងយ៉ាងចាប់រហ័សដើម្បីរក្សាប្រទេសនេះនៅដំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ជៀសផុតពីសេណារីអូផ្ដួលរំលំមានគ្រោះអាសន្នប្រតិកម្មអសកម្មសំរាប់ដំបន់ទាំង
មូល។ ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មានអ្នកនាំពាក្យសេតវិមាន Josh Earnest បាន
សង្កត់ធ្ងន់ថា នេះជាការសាកល្បងសំរាប់ទ្វីបអឺរ៉ុបក្នុងការស្វែងរកដំណោះស្រាយ
សំរាប់ក្រិក។
ដោយក្តីសង្ឃឹមដាស់តឿន Athens និងភាគីនានាតភ្ជាប់ឡើងវិញការចរចារស្ដីពី
ដំណោះស្រាយជួយឧបត្ថម្ភក្រិកនាថ្ងៃទី៦កក្កដា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក
Jack Lew បានចរចារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីក្រិក Alexis Tsipras និងរដ្ឋមន្ត្រី
ក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះ។ តាមលោក Lew ថា ដំណោះស្រាយជួយឧបត្ថម្ភ
នឹងអនុញ្ញតឲ្យក្រិកនាំចេញការកំណែទម្រង់រចនាសម្ព័ន្ធនិងហិរញ្ញវត្ថុ។ មុននោះ
ប្រធានាធិបតីអាមេរិក Barack Obama បានចរចារតាមទូរស័ព្ទជាមួយសមភាគីបារាំង
Francois Hollande ពិភាគ្សាអំពីដំណោះស្រាយសំដៅរក្សាក្រិកនៅ Eurozone ផងដែរ៕