អាមេរិកបានឧទ្ទេសនាមអំពីផែនការសន្តិភាពនៅមជ្ឈឹមបូព៌ាដែលមានតម្លៃ ៥០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នាថ្ងៃទី២៥ ខែមិថុនា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានឧទ្ទេសនាមអំពីផែនការ សំដៅសម្រេចបាននូវសន្តិភាពរវាងអ៊ីស្រា  អែល និងប៉ាឡេស្ទីននៅឯកិច្ចប្រជុំអន្តរជាតិនៅបារ៉ែន។ អាមេរិកបានជឿជាក់ថាកម្មវិធីវិនិយោគដែលមានតម្លៃឡើងទៅ ៥០ ពាន់លានដុល្លារអាមេរិកគឺជាលក្ខ    ខ័ណ្ឌចម្បងសម្រាប់បញ្ចប់ជម្លោះដែលអូសរយៈពេលវែងនៅក្នុងតំបន់។
អាមេរិកបានឧទ្ទេសនាមអំពីផែនការសន្តិភាពនៅមជ្ឈឹមបូព៌ាដែលមានតម្លៃ ៥០ ពាន់លានដុល្លារអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ទីប្រឹក្សាជាន់ខ្ពស់លោក Jared Kushner បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអន្តរជាតិក្នុងរយៈពេល២ថ្ងៃនៅបារ៉ែន សំដៅអំពាវនាវគាំទ្រផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់អាមេរិក។ យោងតាមលោក Kushner បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនិងភាពសម្បូររុងរឿងសម្រាប់ប្រជាជនប៉ាឡេស្ទីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានដំណោះស្រាយនយោបាយប្រកបដោយសមភាពនិងយូរអង្វែង ចំពោះជម្លោះនោះ ហើយដំណោះស្រាយនេះនឹងធានាសុវត្ថិភាពរបស់អ៊ីស្រា    អែល ក៏ដូចជាគោរពកិត្តិយសរបស់ប្រជាជនប៉ាឡេស្ទីនផងដែរ។ ក៏ប៉ុន្តែ លោក Kushner បានឲ្យដឹងថាបញ្ហានយោបាយនឹងត្រូវបានយកមកពិភាក្សានៅក្នុងពេលវេលាសមស្របមួយ ហើយខ្លឹមសារនយោបាយនៃផែនការនេះមិនត្រូវបានបង្ហើបឱ្យដឹងនោះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ