អាមេរិកប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងជៀសវាងជម្លោះជាមួយចិន

(VOVWORLD) -  ក្នុងនាមជាមហាអំណាចពីរ ចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវកសាងផែនការសមស្រប ស្វែងរកទិសដៅដ៏ត្រឹមត្រូវសម្រាប់ទំនាក់ទំនងទ្វេភាគី និងតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី។ យោងតាមសេតវិមានបានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរអំពីអាទិភាព និងបំណងប្រាថ្នារបស់ភាគីនីមួយៗលើគ្រប់វិស័យ។

ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping មានជំនួបទល់មុខគ្នាដើមដំបូងកាលពីថ្ងៃទី ១៤ វិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា ក្នុងនាមជាមហាអំណាចពីរ ចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវកសាងផែនការសមស្រប ស្វែងរកទិសដៅដ៏ត្រឹមត្រូវសម្រាប់ទំនាក់ទំនងទ្វេភាគី និងតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី។ យោងតាមសេតវិមានបានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរអំពីអាទិភាព និងបំណងប្រាថ្នារបស់ភាគីនីមួយៗលើគ្រប់វិស័យ។

លោកប្រធានាធិបតី Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយចិន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងមិនគប្បីក្លាយទៅជាជម្លោះឡើយ ហើយប្រទេសទាំងពីរត្រូវតែគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ និងរក្សាបណ្តាញទំនាក់ទំនងបើកចំហ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងចិន ត្រូវតែសម្របសម្រួលគ្នា សំដៅដោះស្រាយរាល់បញ្ហាប្រឈមឆ្លងដែន រួមមានការប្រែប្រួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោក រួមមានការកាត់បន្ថយបំណុល សន្តិសុខសុខាភិបាលនិងសន្តិសុខស្បៀងអាហារសកល ព្រោះថានេះគឺបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ។

លោកប្រធានាធិបតីអាមេរិក និងលោកប្រធានរដ្ឋចិនបានអបអរសាទរចំពោះរាល់ការខិតខំប្រឹងប្រែង សំដៅដោះស្រាយរាល់បញ្ហាជាក់ស្ដែងក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន ហើយបានលើកទឹកចិត្តឱ្យមានការរីកចម្រើនតាមយន្តការ ដែលមានស្រាប់ រួមទាំងតាមរយៈក្រុមការងាររួម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកគួរឱ្យកត់សម្គាល់ ដូចជាវិបត្តិរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពនៅឧបទ្វីបកូរ៉េ។

សូមបញ្ជាក់ដែរថា ជំនួបរវាងប្រធានាធិបតីអាមេរិកលោក Biden និងប្រធានរដ្ឋចិនលោក Xi Jinping បានប្រព្រឹត្តិទៅមុនកិច្ចប្រជុំកំពូល G20 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ