អាមេរិកប្រកាសកញ្ចប់ជំនួយយោធា ២,៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន
(VOVWORLD) - ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី ៤ ខែមេសា បានប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃ ២,៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
ប្រព័ន្ធកាំភ្លើងធំចល័ត HIMARS (ប្រភព៖ EPA-EFE) |
កញ្ចប់ជំនួយភាគច្រើនប្រហែល ២,១ ពាន់លានដុល្លារបានមកពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន ដែលបានប្រើប្រស់ដើម្បីចំណាយលើការទិញឧបករណ៍ពីឧស្សាហកម្មការពារជាតិ។ ទន្ទឹមនឹងនេះ ទឹកប្រាក់ ៥០០ លានដុល្លារដែលនៅសេសសល់ត្រូវបានយកពីទុនបម្រុងដែលមានស្រាប់របស់សហរដ្ឋអាមេរិក។
យោងតាមក្រសួងការបរទេសអាមេរិក កញ្ចប់ជំនួយថ្មីនេះ បាននាំតម្លៃជំនួយសរុបរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងគៀវ ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង ឡើងដល់ជាង ៣៥ពាន់លានដុល្លារ។
ជាមួយនឹងកញ្ចប់ជំនួយនេះ មន្ទីរបញ្ចកោណបានប្រកាសថា "សហរដ្ឋអាមេរិកនឹងបន្តផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៅសមរភូមិនាពេលខេងមុខ និងតម្រូវការគាំទ្រសន្តិសុខយូរអង្វែង"៕