អាមេរិក​ប្រកាស​កញ្ចប់​ជំនួយ​សន្តិសុខមាន​តម្លៃ ៦ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកញ្ចប់ជំនួយសន្តិសុខទីពីរសម្រាប់អ៊ុយក្រែនក្នុងកញ្ចប់ជំនួយសរុបចំនួន ៦១ ពាន់លានដុល្លារអាមេរិក ដែលទើបបានអនុម័តដោយសភាអាមេរិក និងប្រធានាធិបតីអាមេរិក លោក Joe Biden។ 

កញ្ចប់ជំនួយថ្មីដែលមានតម្លៃ ៦ពាន់លានដុល្លារអាមេរិក រួមមានការផ្គត់ផ្គង់ឧបករណ៍ការពារដែនអាកាស និងគ្រាប់កាំភ្លើងធំដល់អ៊ុយក្រែន។ សម្ភារៈទាំងនេះនឹងត្រូវបានទិញពីថវិការបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក គឺជាប្រទេសផ្តល់ជំនួយផ្នែកយោធាដ៏សំខាន់សម្រាប់អ៊ុយក្រែន ប៉ុន្តែកាលពីឆ្នាំមុន ជំនួយនេះមានត្រឹមតែ ១០ ពាន់លានដុល្លារប៉ុណ្ណោះ។ ចាប់តាំងពីដើមឆ្នាំមក អាមេរិកបានផ្តល់ជំនួយត្រឹមតែ ៣០០ លានដុល្លារដល់អ៊ុយក្រែនក្នុងខែមីនា។ ដូច្នេះហើយ ប្រឈមមុខនឹងការវិវឌ្ឍន៍មិនអំណោយផលនាពេលថ្មីៗនេះ អ៊ុយក្រែនបន្តដាស់តឿនឱ្យសម្ព័ន្ធមិត្តលោកខាងលិចបង្កើនជំនួយអាវុធការពារដែនអាកាសដល់ប្រទេសនេះ។ ក្រៅពីកញ្ចប់ជំនួយសរុបចំនួន ៦១ ពាន់លានដុល្លារដែលអាមេរិកទើបបានប្រកាស មានប្រទេសមួយចំនួនទៀត ដូចជាបារាំង និងអាល្លឺម៉ង់ក៏បានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែន ក្នុងនោះរួមទាំងប្រព័ន្ធការពារដែនអាកាសទំនើប Patriot និង NASAMS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ