អាមេរិកប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយោធា Wagner របស់រុស្ស៊ី
(VOVWORLD) - ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលថ្ងៃទី២៧ ខែមិថុនា បានប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយោធា Wagner របស់រុស្ស៊ី និងប្រធានក្រុមហ៊ុននេះ លោក Yevgeny Prigozhin។
លោក Yevgeny Prigozhin។ រូបថត៖ AP |
បទដាក់ទណ្ឌកម្មទាំងនេះ សំដៅទប់ស្កាត់ផែនការប្តូរមាសយកលុយវិញ សម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនយោធា Wagner នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។
ជាក់ស្តែង សេចក្តីជូនដំណឹងរបស់ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថាបទដាក់ទណ្ឌកម្មថ្មីសំដៅទៅលើបណ្តាញក្រុមហ៊ុនធ្វើអាជីវកម្មនិងលក់មាស ជាតិរ៉ែ និងគ្រាប់ត្បូងពីបណ្តាប្រទេសអាហ្វ្រិកដែលក្រុមហ៊ុនយោធា Wagner កំពុងប្រតិបត្តិការ។ យោងតាមអនុរដ្ឋមន្រ្តីទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុរបស់ក្រសួងរតណាគារសហរដ្ឋអាមេរិក លោក Brian Nelson បានឲ្យដឹងថា ផ្នែកមួយនៃប្រភពហិរញ្ញវត្ថុដែលផ្គត់ផ្គង់ដល់ Wagner គឺមកពីការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងប្រទេសដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងម៉ាលី។ សហរដ្ឋអាមេរិកបានប្រកាសនឹងបន្តសំដៅទៅលើប្រាក់ចំណូលរបស់ Wagner ដើម្បីទប់ស្កាត់ការពង្រីករបស់ក្រុមហ៊ុននេះនៅអាហ្វ្រិក អ៊ុយក្រែន និងតំបន់ផ្សេងទៀតនៅលើពិភពលោក៕