អាមេរិក​ប្រកាស​ថា នៅ​តែ​ត្រៀម​ខ្លួន​លក់យន្តហោះចម្បាំងឲ្យ UAE

(VOVWORLD) - នៅថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាន អះអាងថា ប្រទេសនេះ នៅតែត្រៀមខ្លួនលក់យន្តហោះចម្បាំងប្រភេទ F-35 ឲ្យប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)។
អាមេរិក​ប្រកាស​ថា នៅ​តែ​ត្រៀម​ខ្លួន​លក់យន្តហោះចម្បាំងឲ្យ UAE - ảnh 1យន្តហោះចម្បាំង F-35 Lightning II ( រូបថត៖ AFP/VNA)

កិច្ចព្រមព្រៀងទិញ-លក់យន្តហោះចម្បាំង F-35 មានតម្លៃសរុបចំនួន ២៣ពាន់លានដុល្លាអាមេរិកត្រូវបាn ជំរុញក្រោមសម័យកាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថាប្រការនេះជាលទ្ធផលនៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាង UAEនិងអ៊ីស្រាអែល។ ប៉ុន្តែ បន្ទាប់ពីឡើងកាន់តំណែង លោកប្រធានាធិបតីអាមេរិក Joe Bidenបានប្រកាសថា នឹងតាមដានយ៉ាងហ្មត់ចត់ថែមទៀតលើប្រភេទយន្តហោះនេះ។ នៅថ្ងៃទី ១៤ ខែធ្នូ ប្រទេសឈូងសមុទ្រនេះ បានគំរាមគំហែងនឹងលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារតែលក្ខខណ្ឌដ៏តឹងរ៉ឹង ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ។

ថ្លែងមតិក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្ត្រីការបរទេសលោក Blinken បានលើកច្បាស់ថា រ៉ាស៊ីតោននៅតែត្រៀមខ្លួនជាស្រេច សម្រាប់ជំរុញធ្វើពាណិជ្ជកិច្ចនេះ ប្រសិនបើUAE បានចាប់អារម្មណ៍យ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ