|
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែករថយន្តនៅទីក្រុង Homs ប្រទេសស៊ីរី
(រូបថត៖AFP/TTXVN) |
(VOVworld) - អនុប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី៧ មិនា បាន
ប្រកាសថា អាមេរិកនិងកំទិចទាំងស្រុងក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីនិង
អ៊ីរ៉ាក់សំដៅទប់ស្កាត់អង្គការភេរវកម្មនេះបើកទូលាយសកម្មភាពក្នុងតំបន់និងលើ
ពិភពលោក។ថ្លែងមតិចំពោះមុខទាហានអាមេរិកនិងកងកម្លាំងនានានៃសម្ព័ន្ធភាព
យោធានៅមូលដ្ឋានយោធាមួយនៅអារ៉ាប់ប៊ីសាអូឌីត ដែលជាទីតាំងដំបូងក្នុង
ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ាចាប់តាំងពីថ្ងៃទី៧ មិនា លោក Joe Biden បាន
សង្កត់ធ្ងន់ថា អាមេរិកនិងកំទិចទីស្នាក់ការកណ្ដាលរបស់ IS នៅអ៊ីរ៉ាក់និងស៊ីរី
ដើម្បីទប់ស្កាត់មិនឲ្យបន្តបើកទូលាយសកម្មភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាក៏ដូចជា
លើពិភពលោក។ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនឹងអស់ពេលវេលាច្រើន ប៉ុន្តែ
អាមេរិកសន្យាថានឹងកំទិចពួកភេរវករនេះទាំងស្រុង៕