អាមេរិកប្រកាសទទួលបានកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយរុស្ស៊ីស្តីពីបទឈប់បាញ់នៅស៊ីរី
|
អាមេរិកប្រកាសទទួលបានកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយរុស្ស៊ីស្តីពីបទឈប់បាញ់នៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានប្រកាសថា៖ លោកជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ទទួលបាន
កិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីបណ្ដាមាត្រាសំរាប់បទឈប់បាញ់នៅស៊ីរី
ប៉ុន្តែ សង្កត់ធ្ងន់ថា៖ នៅមានបញ្ហាជាច្រើននៅសេសសល់។ រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry សង្ឃឹមថា៖ ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីនឹង
ពិភាក្សាបញ្ហានេះនាប៉ុន្មានថ្ងៃខាងមុខដើម្បីកិច្ចព្រមព្រៀងពោលខាងលើ
អាចត្រូវ បានអនុវត្តយ៉ាងឆាប់ៗ។ ក្នុងពេលនោះ ក្រសួងការបរទេសរុស្ស៊ី
បានឲ្យដឹងថា៖ នាថ្ងៃទី ២១ កុម្ភៈ រដ្ឋមន្ត្រីការបរទេសទាំងនេះបន្តពិភាក្សា
អំពីស្ថានភាពនិង លក្ខ័ណ្ឌបញ្ឈប់រាល់សកម្មភាពយោធានៅស៊ីរី ក្រៅពី
យុទ្ធនាការប្រឆាំងភេរវកម្ម៕