អាមេរិកប្រកាសទទួលបានប្រៀងលើក្នុងសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) -អ្នកតាក់តែងគោលនយោបាយរបស់វ៉ាស៊ីនតោនកំពុងឈានទៅជិតលទ្ធផលគឺចាប់បង្ខំឲ្យចិន "ប្រតិបត្តិតាមរបៀបមួយ ប្រសិនបើអ្នកចង់ក្លាយទៅជាប្រទេសមហាអំណាចសកល ១ តម្លាភាព គោរពច្បាប់ និងគោរពសិទ្ធិកម្មសិទ្ធិបញ្ញា។
អាមេរិកប្រកាសទទួលបានប្រៀងលើក្នុងសង្គ្រាមពាណិជ្ជកម្ម - ảnh 1  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo

អាមេរិកនឹងដណ្ដើមបានប្រៀបលើក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ហើយ នឹងទទួល ជ័យជំនះជាពិតប្រាកដ។ ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News នាថ្ងៃទី ២៣ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានអះអាងថា អ្នកតាក់តែងគោលនយោបាយរបស់វ៉ាស៊ីនតោនកំពុងឈានទៅជិតលទ្ធផលគឺចាប់បង្ខំឲ្យចិន "ប្រតិបត្តិតាមរបៀបមួយ ប្រសិនបើអ្នកចង់ក្លាយទៅជាប្រទេសមហាអំណាចសកល ១ តម្លាភាព គោរពច្បាប់ និងគោរពសិទ្ធិកម្មសិទ្ធិបញ្ញា។ លោកបន្តថា ប្រធានាធិបតីលោក Donald Trump ចង់អនុវត្តន៍ដ៏ខ្លាំងនូវបណ្ដាគោលនយោបាយ ដែលពលករអាមេរិកសមនឹងទទួលបានផងដែរ។

ការឆ្លើយសម្ភាសន៍នេះបានធ្វើឡើង ក្នុងរយៈពេល មួយថ្ងៃមុនពេលដែល ប្រធានាធិបតីអាមេរិក លោក Donald Trump ចេញបទបញ្ជាយកពន្ធ 10% លើបរិមាណទំនិញនាំចូលពីចិន ក្នុងតម្លៃ 200 ពាន់លានដុល្លារអាមេរិក ចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ