អាមេរិកប្រកាសនឹងដោះស្រាយយ៉ាងខ្លាំងក្លាចំពោះសកម្មភាពចារកម្មលើបណ្ដាញអិនធឺណែតរបស់ចិន
|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិនលោក Max Baucus (Reuters) |
Vovworld-នាថ្ងៃទី២៥មិថុនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិនលោក Max
Baucus បានព្រមានប៉េកាំងថា វ៉ាស៊ីនតោននឹងដោះស្រាយយ៉ាងខ្លាំងក្លាចំពោះ
សកម្មភាពចារកម្មលើបណ្ដាញអិនធឺណែតដោយរដ្ឋជួយឧបត្ថម្ភ។ តាមលោក
ថា នេះជាគ្រោះអាសន្នសំខាន់គំរាមកំហែងដល់ខឿនសេដ្ឋកិច្ចនិងសន្តិសុខជាតិ
អាមេរិក។ ក្នុងសន្ទរកថានៅចំពោះមុខថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនៃប្រទេស
ទាំងពីរ ឯកអគ្គរដ្ឋទូត Baucus បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោននឹងបន្តអនុវត្ត
វិធានការការទូតនិងកត្តិយុតដើម្បីអំពើរបទល្មើសលើបណ្ដាញអិនធឺនែតត្រូវ
បញ្ឈប់។ ក្នុងរយៈពេលកន្លងមក អាមេរិកនិងចិនបានចោទប្រកាន់គ្នាទៅវិញទៅ
មកដំណើរការសកម្មភាពចារកម្មលើបណ្ដាញអិនធឺនែតមានទ្រង់ទ្រាយធំ។ នា
ថ្ងៃទី១៩ឧសភាកន្លងមក តុលាការសហរដ្ឋអាមេរិកនៅទីក្រុង Pittsburg រដ្ឋ
Pensylvania បានចេញសាលក្រមចំពោះនាយទាហានកងទ័ពចិនមួយចំនួនពីបទធ្វើសកម្មភាពចារកម្មលើបណ្ដាញអិនធឺនែតតម្រង់ទៅលើសម្ព័ន្ធក្រុមហ៊ុនមួយ
ចំនួនរបស់អាមេរិក៕