អាមេរិកប្រកាសរបាយការណ៍ដែលអះអាងថាគ្មានដៃគូពាណិជ្ជកម្មណាមួយ គ្រប់គ្រងរូបិយប័ណ្ណនៅឡើយ

(VOVWORLD) - នាថ្ងៃទី២៨ ខែឧសភា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសរបាយការណ៍ ដែលអះអាងថាគ្មានដៃគូពាណិជ្ជកម្មណាមួយ អាចគ្រប់គ្រងរូបិយប័ណ្ណនោះទេ សម្បីតែប្រទេសចិន។
អាមេរិកប្រកាសរបាយការណ៍ដែលអះអាងថាគ្មានដៃគូពាណិជ្ជកម្មណាមួយ គ្រប់គ្រងរូបិយប័ណ្ណនៅឡើយ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ទោះជាយ៉ាងណាក៏ដោយក្រសួងពាណិជ្ជកម្មបានអំពាវនាវឲ្យប្រទេសចិនជៀសវាងការបន្តធ្លាក់ចុះនៃតម្លៃប្រាក់យន់។ របាយការណ៍ដូចពោលខាងលើនេះត្រូវបានប្រកាសចំនួន ២ លើកក្នុងមួយឆ្នាំ ដោយមានទន្ទឹងរង់ចាំនៅក្នុងបរិបទដែលរូបិយ  ប័ណ្ណមានភាពទន់ខ្សោយ ដែលធ្វើឱ្យការនាំចេញទំនិញពីបណ្តាប្រទេស ផ្សេងៗចូលមកកាន់អាមេរិក កាន់តែមានការប្រកួតប្រជែងខ្ពស់ថែមទៀត ព្រមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនាបច្ចុប្បន្ននេះរបស់ទីក្រុងវ៉ាស៊ីនតោន ដោយសំដៅកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មនៅលើសកលលោក។ យោងតាមរបាយការណ៍នេះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងវាយតម្លៃចំពោះដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន ដោយមានអតិរេកពាណិជ្ជកម្មលើសពី ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ