អាមេរិកប្រកាសរាល់បទដាក់ទណ្ឌកម្មខាងការទូតនិងសេដ្ឋកិច្ចតម្រង់ទៅលើរុស្ស៊ី


អាមេរិកប្រកាសរាល់បទដាក់ទណ្ឌកម្មខាងការទូតនិងសេដ្ឋកិច្ចតម្រង់ទៅលើរុស្ស៊ី - ảnh 1
អាមេរិកប្រកាសរាល់បទដាក់ទណ្ឌកម្មខាងការទូតនិងសេដ្ឋកិច្ចតម្រង់ទៅលើរុស្ស៊ី (VNA)

(VOVworld) – នាថ្ងៃទី ២៩​ ធ្នូ អាមេរិកបានប្រកាសរាល់បទដាក់ទណ្ឌកម្មខាង
ការទូតនិងសេដ្ឋកិច្ចដើម្បីតបតវិញបណ្ដាទង្វើ «អុកឡុក»​ នៃស្ថាប័នសន្តិសុខ
រុស្ស៊ី តម្រង់ទៅលើមជ្ឈដ្ឋានអ្នកការទូតអាមេរិកប្រចាំនៅម៉ូស្គូ ក៏ដូចជា យុទ្ធន
ការវាយ ប្រហារទៅលើបណ្តាញអ៊ីនធឺណែតដែលវ៉ាស៊ីនតោនបានចោទប្រកាន់
វិមាន  Kremlin បានបញ្ជាឲ្យធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានា
ធិបតីអាមេរិកនាពេលថ្មីនេះ។ សេចក្តីប្រកាសនៃក្រសួងការបរទេសអាមេរិក
បានលើកច្បាស់ថា៖ មន្ត្រីទាំង៣៥រូបចំណុះស្ថានទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ីន
តោននិងស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុង San Francisco ដែលធ្វើការងារមិន
សក្តិសមនឹង ឋានៈជាអ្នកការទូត ឬ  កុងស៊ុល ត្រូវបានស្នើឲ្យចាកចេញពីអាមេរិក
រួមជាមួយ គ្រួសាររបស់ខ្លួនក្នុងអំឡុង ៧២ ម៉ោង។ អាមេរិកក៏បានបិទទ្វារមូល
ដ្ឋានលេង កំសាន្តដែលរដ្ឋាភិបាលរុស្ស៊ីមានកម្មសិទ្ធិនៅទីក្រុង New York និងរដ្ឋ
 Maryland ផងដែរ។ ភ្លាមមួយរំពិច រុស្ស៊ីមានប្រតិកម្មចំពោះទង្វើអមិត្តរបស់
អាមេរិក។ វិមាន Kremlin បានបដិសេធការចោទប្រកាន់គ្មានភ័ស្តុតាងរបស់
អាមេរិកអំពីការធ្វើ អន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
ព្រមទាំង ចោទប្រកាន់​អាមេរិកបានបំផ្លាញចោលទំនាក់ទំនងជាមួយរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ី លោកស្រី  Maria Zakharova មានប្រសាស
ថា៖ រុស្ស៊ីនឹងអនុវត្ត វិធានការតបតវិញប៉ុន្តែមិនជូនដំណឹងជាលំអិតទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ