អាមេរិកប្រគល់ជូនបន្ថែមដល់វៀតណាមនូវវ៉ាក់សាំង Pfizer ជិត ១,៥ លានដូស
(VOVWORLD) - វ៉ាក់សាំងទាំងនេះ ត្រូវបានប្រគល់ជូនតាមរយៈយន្តការ COVAX និងដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្ររបស់ Pfizer មកកាន់វៀតណាម។ ដូច្នេះ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានកើតឡើងរហូតមកដល់ពេលនេះ អាមេរិកបានផ្តល់នូវវ៉ាក់សាំងចំនួន ៧,៥ លានដូសដល់វៀតណាម។
នាយប់ថ្ងៃទី ២ ខែតុលា នៅអាកាសយានដ្ឋាន Noi Bai អ្នកតំណាងអាមេរិកបានប្រគល់វ៉ាក់សាំងបង្ការកូវីដ -១៩ របស់ Pfizer/BioNTech ចំនួនជិត ១,៥ លានដូស ដើម្បីជួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ វ៉ាក់សាំងទាំងនេះ ត្រូវបានប្រគល់ជូនតាមរយៈយន្តការ COVAX និងដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្ររបស់ Pfizer មកកាន់ វៀតណាម។ ដូច្នេះ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានកើតឡើងរហូតមកដល់ពេលនេះ អាមេរិកបានផ្តល់នូវវ៉ាក់សាំងចំនួន ៧,៥ លានដូសដល់វៀតណាម។
គួរជម្រាបថា សហរដ្ឋអាមេរិកនិងវៀតណាមបានសហការគ្នា សំដៅបង្កើនសមត្ថភាពរបស់វៀត ណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយផ្អែកលើទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរយៈពេលយូរអង្វែងរវាងប្រទេសទាំងពីរ ហើយជំនួយឧបត្ថម្ភរបស់អាមេរិកដែលមានតម្លៃជាង ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺដើម្បីជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។ ទន្ទឹមនឹងការប្រគល់ជូនវ៉ាក់សាំងចំនួនជិត ៧.៥ លានដូសនេះ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ អាមេរិកបានប្តេជ្ញាផ្តល់ជំនួយដោយមានតម្លៃ ២៦,៧ លានដុល្លារដើម្បីជួយវៀតណាមឆ្លើយតបទៅនឹងជំងឺរាតត្បាត៕