អាមេរិកប្រឆាំងជំទាស់នឹងការដែលប្រទេសចិនរារាំងការធ្វើអាជីវកម្មប្រេងឧស្ម័ននៅសមុទ្រខាងកើត
(VOVWORLD) - នាថ្ងៃទី ២០ ខែកក្កដា ក្រសួងការបរទេសអាមេរិក បានសម្តែងការព្រួយបារម្ភអំពីព័ត៌មានដែលថាប្រទេសចិនកំពុងរារាំងការធ្វើអាជីវកម្មប្រេងឧស្ម័នរបស់ប្រទេសដទៃទៀតនៅសមុទ្រខាងកើត ព្រមទាំងរិះគន់ទីក្រុងប៉េកាំងដែលមានសកម្មភាពបង្កហេតុនិងធ្វើឱ្យអស្ថិរភាពនៅតំបន់សមុទ្រនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus |
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus បានលើកច្បាស់ថាប្រទេសចិនបានធ្វើកំណែទម្រង់និងធ្វើយោធូបនីយកម្មនៅតំបន់ជួរមុខនៃសមុទ្រខាងកើត រួមទាំងមានសកម្មភាពដទៃទៀតដើម្បីបញ្ជាក់ពីការទាមទារខុសច្បាប់របស់ទីក្រុងប៉េកាំងនៅតំបន់នេះ ក្នុងនោះមានការប្រើកម្លាំងកងទ័ពជើងទឹក ដើម្បីបំភិតបំភ័យ បង្ខិតបង្ខំនិងគំរាមកំហែងដល់ប្រទេសដទៃទៀត ហើយនេះគឺជាទង្វើមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខក្នុង តំបន់នេះផងដែរ។ យោងតាមលោកស្រី Morgan Ortagus បានឲ្យដឹងថា «តាម រយៈការហ៊ុំព័ទ្ធលើការអភិវឌ្ឍនៅសមុទ្រខាងកើត ដោយវិធានការបង្ខិតបង្ខំនោះចិនបានរារាំងបណ្តាប្រទេសជាសមាជិកអាស៊ាន មិនឱ្យរុករកធនធានថាមពលដោយមានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារអាមេរិកផងដែរ "
ក្រសួងការបរទេសអាមេរិកបានអះអាងថាទង្វើរបស់ចិនបានគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ក៏ដូចជាធ្វើអន្តរាគមន៍នៅក្នុងការរុករកនិង ផលិតប្រេងឧស្ម័នដែលប្រទេសនានាបានអនុវត្តជាយូរណាស់មកហើយ ជាពិសេសគឺប្រទេសវៀតណាម៕