អាមេរិកផ្ញើសារទៅកាន់អ៊ីរ៉ង់ ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - កាលពីថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះបានទទួលសារមួយពីសហរដ្ឋអាមេរិកដែលបង្ហាញពីភាពបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេហេរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian |
ថ្លែងមតិនៅក្នុងរដ្ឋធានី Yerevan ប្រទេសអាមេនី លោក Abdollahian បានឲ្យដឹងថា ទីក្រុងតេហេរ៉ង់បានទទួលសារពីសហរដ្ឋអាមេរិកកាលពីបីថ្ងៃមុននោះ ហើយបានឆ្លើយតបពួកគេថា ការចោទប្រកាន់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវតែដោះស្រាយមុនពេលឈានដល់កិច្ចព្រមព្រៀងណាមួយ។ ដោយលើកឡើងពីចំណាត់ការរបស់អាមេរិក រដ្ឋមន្ត្រីការបរទេស លោក Abdollahian បានឲ្យដឹងថា បលទោះបីជាអាមេរិកបន្តផ្លាស់ប្តូរសារជាមួយអ៊ីរ៉ង់ក៏ដោយ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបាន "ស្វែងរកការដាក់សម្ពាធផ្នែកនយោបាយ និងផ្លូវចិត្ត ហើយចង់ទទួលបានសម្បទានក្នុងការចរចា"។ លោកបានសង្កត់ធ្ងន់ថា "អ៊ីរ៉ង់មិនចុះចាញ់នឹងអាមេរិក និងធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមួយដែលគោរពបន្ទាត់ក្រហមនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់" ប៉ុន្តែលោកបានអះអាងថា ទីក្រុងតេហេរ៉ង់ "មិនដែលចាកចេញពីតុចរចា" ឡើយ៕