អាមេរិកផ្តល់ជំនួយសំរាប់ Kenya ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab


អាមេរិកផ្តល់ជំនួយសំរាប់ Kenya ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab  - ảnh 1
អាមេរិកផ្តល់ជំនួយសំរាប់ Kenya ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានមកបំពេញទស្សនកិច្ចនៅ Kenya ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ
សន្តិសុខទ្វេភាគីក្នុងនោះមានសំណើរផ្តល់សុំការជួយឧបត្ថម្ភពីប្រទេសនេះក្នុង
ការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Al-Shabaab ដែលកំពុងដំណើរការវាយប្រហារ
ដ៏បង្ហូរឈាមនៅ  Kenya និងអាហ្វ្រិកខាងកើត។ មន្ត្រីមួយរូបរបស់ក្រសួងការ
បរទេសអាមេរិកបានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់លោក Kerry គឺសំដៅត្រៀម
រៀបចំឲ្យដំណើទស្សនកិច្ចនៅ Kenya របស់ប្រធានាធិបតីអាមេរិក លោក Barack
Obama នាចុងខែ កក្កដា ខាងមុខ។ តាមគំរោង លោក Kerry នឹងជួបចរចារជាមួយ
ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក  Uhuru Kenyatta និងបណ្ដាមន្ត្រីជាន់ខ្ពស់
ផ្សេងៗនៃប្រទេសនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ