អាមេរិកផ្អាកការបើកទូលាយទំនាក់ទំនងយោធាជាមួយចិន

អាមេរិកផ្អាកការបើកទូលាយទំនាក់ទំនងយោធាជាមួយចិន - ảnh 1
យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក (រូបថត៖US Navy)

(VOVworld) – វិមានបញ្ចកោណរបស់អាមេរិក នាសប្ដាហ៍នេះ បានប្រកាស ផ្អាកការ
បើកទូលាយទំនាក់ទំនងយោធាជាមួយចិន ដោយអះអាងថា វ៉ាស៊ីនតោននឹងមិន
យល់ព្រមអំពីការៀបចំជំនួបប្រាស្រ័យយោធាជាន់ខ្ពស់ថ្មី ណាមួយ ដល់ពេលណា
ប្រទេសទាំង២ឯកភាពអំពីការកំណត់សំដៅទប់ស្កាត់ការប៉ះទង្គិចតាមជើងអាកាស
ជាមុនសិន។ប៉ុន្តែ បណ្ដាការផ្លាស់ប្ដូរគណៈប្រតិភូនៅក្នុងផែនការពីមុន នៅប្រព្រឹត្ត
ទៅតាមគំរោង។នាថ្ងៃទី២៩ មករា សេចក្ដីជូនដំណឹងរបស់ក្រសួង ការពារជាតិ
អាមេរិក បានឲ្យដឹងថា ដោយសេចក្ដីសំរេចចិត្តពោលខាងលើ មជ្ឈដ្ឋានថ្នាក់
ដឹកនាំនយោបាយនិងយោធាអាមេរិក បានបង្ហាញការព្រួយបារម្ភ អំពីការបើក
ទូលាយទំនាក់ទំនងយោធាជាមួយប៉េកាំងក្នុងរយៈពេល១៨ខែកន្លងទៅ មិន
អាចទប់ស្កាត់ចិនស្វែងរកវិធានការបង្កើនសេចក្ដីប្រកាសអំពី អធិបតេយ្យភាព
របស់ប្រទេសនេះនៅទ្វីបអាស៊ីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ